ភ្នំពេញៈ យុវជនម្នាក់បានរងរបួសបាក់ជើងស្ដាំ ខណៈពេលជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿន យកជើងទៅកាច់ចង្កូត ហើយបានជ្រុលទៅបុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿងពេញទំហឹង កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូម៉ាកគុបជ្រុង១គ្រឿងពណ៏ស្ករគ្មានស្លាកលេខ។ចំណែករថយន្តដឹកស៊ីម៉ង់ត៌ អ្នកបើកបររត់គេចខ្លួនបាត់។
មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះខាងលើនោះ ជិះម៉ូតូគុបជ្រុង ពណ៌ស្ករ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ស្ថិតក្នុងស្ថានភាពស្រវឹងរេពេញផ្លូវ មិនបានយកដៃកាច់ចង្កូតនោះទេ បែរជាយកជើងកាច់ចង្កូតជំនួសដៃទៅវិញ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-2392 ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសបាក់ជើងស្ដាំម្ខាង ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់។
ចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕
#សារអប់រំខ្លីៗ៖ ស្រវឹងសូមកុំបើកបរ ៕
https://youtu.be/t01YB0auVKs
មតិយោបល់