ព័ត៌មានជាតិ

ស្រ្តីម្នាក់ដេកស្លាប់ ផ្អើលនៅខេត្តកណ្តាល

កណ្តាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង៣និង០០នាទី នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះចំនួន០១នាក់
ឈ្មោះ ភិន ផល ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ទីលំនៅភូមិ ឃុំកើតហេតុ(ស្លាប់)។ ប្តីឈ្មោះ អូន ស្រាប់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករទីលំនៅភូមិ ឃុំកើតហេតុ មាន កូន០១នាក់ ស្រី។ សភាពរឿងហេតុ
រយ:ពេលជាយូរមកហើយជនរងគ្រោះ មានជំងឺសរសៃប្រសាទ ប្រចាំកាយ ហើយក្រុមគ្រួសារ ធ្លាប់បានយកទៅព្យបាល នៅមន្ទីរពេទ្យ រុស្ស៊ី និងបានលេបថ្នាំជាប្រចាំ ។ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលម៉ោង៧និង០០នាទី ជនរងគ្រោះមានអការ:មិនស្រួលខ្លួន និងក្អួតចង្អោរ ពេលនោះឈ្មោះស្រាប់ ស្រីណុច ភេទស្រីអាយុ១០ឆ្នាំ ជាកូន ជនរងគ្រោះបានមកកោសខ្យល់ឲ្យ តែជនរងគ្រោះ មិនព្រមឲ្យកោស បន្ទាប់មកជនរងគ្រោះ និងប្តីឈ្មោះ អូន ស្រាប់ ដេកលើគ្រែក្រោមផ្ទះ លង់លក់។ ដល់វេលាម៉ោង ៣និង០០នាទីទាបភ្លឺ ចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ អូន ស្រាប់ បានក្រោកពីដេកហើយ ស្ទាបខ្លួន ជនរងគ្រោះ មានសភាពត្រជាក់ រឹង ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ពេលនោះឈ្មោះ អូន ស្រាប់ បានស្រែកឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សី បន្ទាប់មកសមត្ថកិច្ចជំនាញសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមាន សភាពរឹង ខាំធ្មេញ រឹងថ្គាម ឯផ្នែកក្បាល អវ:យវ:និងដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សាកសពជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ គាំងបេះដូង ពិតប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់