ព័ត៌មានជាតិ

​រកប្តីមិនឃើញ ចុងក្រោយបែរជាឃើញស្លាប់ក្នុងទូក!

​ក្រចេះ: កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសម្នាក់ ខ្យល់គដេកសា្លប់នៅមាត់អូរ ស្ថិតនៅក្នុងភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនរងគ្រោះមានឈ្មោះ ឃឺម សុខយ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយពីទទួលបានព័ត៌មាន ពីក្រុមគ្រួសារសាច់ញាតិ ភ្លាមៗនោះកម្លាំងជំនាញនគរបាល បានចុះទៅពិនិត្យលើសាកសព
តែពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនោះឡើយ រួចប្រគល់សាកសពជូនប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់