ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិឥណ្ឌា៣នាក់ ពាក់ព័ន្ធករណីឆបោក!

ព្រះសីហនុៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១ រសៀល ការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលបណ្តឹងផ្ទាល់មាត់និងការចង្អុលពីជនរងគ្រោះថា៖ មានជនជាតិឥណ្ឌាមួយក្រុម មានគ្នា៣នាក់ បានប្រព្រឹត្តិអំពើឆបោក ដោយពួកគេបានធ្វើការទស្សទាយគិតប្រាក់ ពីភ្ញៀវដែលមកលេងកំសាន្តនៅតាមឆ្នេរសមុទ្រអូរឈើទាល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះបានបន្ថែមថាខណៈនោះជនសង្ស័យ២នាក់ បានចាប់ដៃខ្លួនទាំងសងខាងទាញឲ្យអង្គុយចុះហើយឲ្យជនរងគ្រោះទៅរំដោះគ្រោះដោយបង្ខំយកប្រាក់១៦០ដុល្លារ បន្ទាប់មកហុចប្រាក់ទៅឲ្យជនទី៣ ។

ជនរងគ្រោះឈ្មោះ RENE WALTER GEIGER ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ អូស្រ្តាលី មុខរបរទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បាត់បង់លុយ១៦០ដុល្លារ។

ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ SING SAWAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិត ឆ្លងដែនលេខ L995625 មានសុពលភាព 03.07.2024 មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ NISHAN SINGH ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ M 8535094 មានសុពលភាព 27.05.2025 មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ RANDHAWA SINGH ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ K 0333465 មានសុពលភាព 06.05.2022 មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកប្រាក់ចំនួន១៦០ដុល្លារ។

ចំពោះជនសង្ស័យខាងលើ កំពុងបន្តនិតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕

មតិយោបល់