ព័ត៌មានជាតិ

សម្ដេច​ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ពង្រាយ​ការ​ធ្វើ​លិខិតឆ្លងដែន នៅតាម​បណ្ដា​ខេត្ដ​

​ភ្នំពេញ ៖ សម្ដេច​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ពិនិត្យមើល និង​ពង្រាយ​កន្លែង​ធ្វើ​លិខិតឆ្លងដែន នៅតាម​ខេត្ត​នានា​ឲ្យបាន​ច្រើន​កន្លែង ដើម្បី​ងាយស្រួល​ដល់​ពលករ​។​

​ដូចជា កំពង់ចាម ព្រៃវែង ពោធិ៍សាត់ បន្ទាយ មាន ជ័យ និង​ខេត្ដ​កំពត ជាដើម ដើម្បី​ងាយស្រួល ដល់​ប្រជា​ពលករ ទៅធ្វើ នៅក្នុង​ខេត្ដ​របស់ខ្លួន ដោយ មិន​ត្រូវ​ចំណាយ​លុយ​បន្ថែមទៀត សម្រាប់​ទៅ​ធ្វើ​លិខិតឆ្លងដែន​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ដ​បាត់ដំបង ។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន
​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍ថា សម្ដេច​បាន​ណែនាំ​ឲ្យ ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រាយ កន្លែង​ធ្វើ​លិខិតឆ្លងដែន នៅតាម​ខេត្ដ ផ្សេងទៀត ដូចជា កំពង់ចាម ព្រៃវែង ពោធិ៍សាត់ បន្ទាយ មាន ជ័យ និង​ខេត្ដ​កំពត ។​ល​។ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជា​ពលករ ទៅធ្វើ នៅក្នុង​ខេត្ដ​របស់ខ្លួន និង​មិន​ចាំបាច់​ចំណាយ​ប្រាក់​បន្ថែមទៀត សម្រាប់​ការធ្វើ​ដំណើរ​មក​ធ្វើ ធ្វើ​លិខិតឆ្លងដែន​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ដ​បាត់ដំបង​។​
​សម្ដេច​តេជោ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ជំហាន​ខាងមុខ អាច​នឹង​ពិនិត្យមើល លទ្ធភាព​កន្លែង​ធ្វើ លិខិតឆ្លងដែន​ទាំង​២៥ ខេត្ដ ក្រុង​តែម្ដង ។​
​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​រូបថត​ខ្លួនឯង​នោះ សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​ស្ថាប័ន និង​មន្ដ្រី​ពាក់ ព័ន្ធ​ថា មិន​ត្រូវ​បង់លុយ ៤​ដុល្លារ​អាមេរិក​ឡើយ​៕​
hunsen2013001(1)

មតិយោបល់