ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀនកន្លះកញ្ចប់ធំ

ស្ទឹងត្រែង: ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពីរនាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិស្រែរមាំង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបន្តថា ជនសង្ស័យទី១ឈ្មោះ មី ប៊ួឡាំ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរមេភូមិ រស់នៅភូមិប៉ាក់កាឡាន់ ឃុំប៉ាក់កាឡាន់ ស្រុកវ៉ឺនសៃ ខេត្តរតន:គីរី។ទី២ឈ្មោះ អ៊ីន ស៊ានម៉ាលី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិផាបាំង ឃុំថ្មកែវស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក) កន្លះកញ្ចប់ធំ ព្រមទាំងទូរស័ព្ទមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការចាក់តាមនីតិវិធីច្បាប់៕

photo_2016-06-09_14-41-13

photo_2016-06-09_14-41-16

photo_2016-06-09_14-41-21

photo_2016-06-09_14-41-25

photo_2016-06-09_14-41-28

មតិយោបល់