ព្រះសីហនុៈ កាលពីវេលាម៉ោង ៤ និង១៥នាទីរសើលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ បណ្តោះអាសន្ន ពីបទស្នាក់នៅលើសទិដ្ឋាការកំណត់( ៣១២ថ្ងៃ ) និងលួចបារីនៅចំណុចផ្សារទំនើប សាម៉ូដឺរ៉ា ស្ថិតក្នុងក្រុម១០ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនឃាត់ខ្លួនមានអត្តសញ្ញាណ ឈ្មោះ MUSAEV KAMAL ភេទប្រុស សញ្ជាតិរុស្ស៊ី កើតថ្ងៃទី១៩ មិថុនា ១៩៩១ (អាយុ ២៦ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ 64N~9711941 ផុតសុពលភាពថ្ងៃទី២១ ខែមិថុនា ២០១៩ និងទិដ្ឋាការលេខ EI00452730 ហួសសុពលភាព ៣១២ថ្ងៃ។
បច្ចុប្បន្នការិយាល័យជំនាញ បានរៀបចំឯកសារ និងកំពុងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីបន្តចាត់ការតាមនិតិវិធី៕
មតិយោបល់