ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ដោយបន្ទប់នោះមានចាក់សោទ្វារពីខាងក្រៅថែមទៀតផង ហើយការស្លាប់នោះដោយអំពើឃាតកម្មនិងត្រូវបានគេសង្ស័យថាប្ដីរបស់នាងជាអ្នកសម្លាប់។
សាកសពរបស់នាងត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ៤២ ជាន់ទី៣ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះព្រីម បូផា អាយុ២៧ឆ្នាំ កម្ពស់១,៦៥ម៉ែត្រទម្ងន់៤៧គីឡូក្រាម មានស្រុកកំណើតនឡក្នុងភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ជាកម្មការិនីរោងចក្រកាត់ដេរយីហោ《HU LU GARMENT CO;LTD》ហើយក៏ជាអតីតកម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរយីហោ《SL》ដែលមានទីតាំងស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកប្ដីរបស់នាងមិនត្រូវបានគេស្គាល់អត្តសសញ្ញាណឡើយនិងត្រូវបានប្រភពនានានិយាយថាគឺជាប្ដីចុង ហើយប្ដីនោះបាននាំកូនប្រុស២នាក់ទៀតដែលជាកូនប្រពន្ធមុនរបស់ប្ដីគេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីខាងលើរួមជាមួយប្ដីនិងកូនប្រពន្ធមុនរបស់ប្ដី២នាក់ទៀតបានទៅជួលបន្ទប់ខាងលើនោះស្នាក់នៅបានរយៈពេលប្រហែល២អាទិត្យប៉ុណ្ណោះ ដោយប្រពន្ធធ្វើកការរោងចក្រកាត់ដេរ ចំណែកប្ដីមានមុខរបរបញ្ចូលហ្គាស់។ប៉ុន្តែក្រោយមកមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេទើបប្ដីដាច់ចិត្តសម្លាប់ប្រពន្ធដោយការរឹតកវែបនេះ បន្ទាប់មកប្ដីបាននាំកូនប្រុសទាំង២នាក់រត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលមានការភ្ញាក់ផ្អើលឡើង អ្នកជិតខាងបានធំក្លិនស្អុយយ៉ាងខ្លាំងចេញពីក្នុងបន្ទប់ខាងលើនិងស្អុយពិបាកទ្រាំថែមទៀតផង។ពេលនោះអ្នកស្នាក់នៅបន្ទប់ជិតនោះ បានប្រាប់ទៅម្ចាស់ផ្ទះជួលដើម្បីត្រួតពិនិត្យមើល។ពេលនោះម្ចាស់ផ្ទះបានយកកូនសោទៅចាក់បើកបន្ទប់នោះមើល ស្រាប់តែឃើញស្រ្តីខាងលើដេកស្លាប់ដោយរុំភួយជិត ហើយនៅពេលនោះមិនអាចមើលដឹងថាជាមនុស្សប្រុសឬជាមនុស្សស្រីនោះឡើយ។
លុះក្រោយពេលនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យកោសល្យវិច័យ ទើបដឹងថាស្លាប់ប្រហែល៧ថ្ងៃកន្លងមកហើយ។ដែលសង្ស័យប្ដីជាអ្នកសម្លាប់ ហើយកាលពី១អាទិត្យមុនគេបានឃើញបុរសជាប្ដីបាននាំកូនប្រុស២នាក់ ចាកចេញពីបន្ទប់ហើយមុននឹងចាកចេញបានយកសោចាក់ទ្វារបន្ទប់ពីខាងក្រៅរួចរាល់ទើបចេញទៅ។
ក្រោយពេលធ្វើការពិនិត្យកោសល្យវិច័យរួច នគរបាលបានស្រាវជ្រាវរកសាច់ញាតិដើម្បីទៅទទួលយកសាកសពធ្វើបុណ្យតាមប្រពៃណីហើយ៕
មតិយោបល់