ក្រុមបាល់ទាត់ Manchester City នៅតែរក្សាកំណត់ត្រារបស់ពួកគេបានយ៉ាងល្អ ដោយបន្តបំបាក់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផលយ៉ាងចស់ដៃ ៤-១ យប់មិញនេះ។
ជាការពិតណាស់ ការប្រកួតរវាងក្រុម Manchester City និងTottenham ពិតជាកក្រើកខ្លាំងមែនទែន សម្រាប់អ្នកទស្សនាទាំងអស់។ អ្វីដែលជាការចាប់អារម្មណ៍ធំបំផុតនោះ នៅកៀកចុងតង់ទី២ ទៅហើយនោះ ក្រុមទាំង២ បានធ្វើឲ្យរបូតគ្រាប់បាល់ទាំងសងខាងរហូតដល់ទៅ ៤គ្រាប់ឯណោះ។ យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះ Man City បានបើកការនាំមុខមុន តាំងពីតង់ទី១ នាទីទី១៤ ដោយកីឡាករ Ilkay Goendogan ដែលធ្វើឲ្យនាំមុខក្រុម Spurs ក្នុងលទ្ធផល ១-០ ។ ក៍ប៉ុន្តែ ឈានចូលដល់តង់ទី ក្រុម Spurs បានបើកការវាយលុកយ៉ាងខ្លាំង តែពួកគេ ហាក់មិនបានទទួលលទ្ធផលឡើយ ដោយត្រូវក្រុម Man City បន្តស៊ុតផ្ទួនៗ ចាប់ពីកៀកចុងម៉ោងរហូតដល់ទៅ៣គ្រាប់ ដែលស៊ុតបានដោយ Kevin De Bruyne នៅនាទីទី៧០ និង Raheem Sterling ២គ្រាប់ នៅនាទីទី៨០ និង ៩០ ស្របពេលដែល Gabriel Jusus បានភ្លាត់ស្នៀតទាត់មិនចូលបាល់ ១១ម៉ែត្រ១គ្រាប់កាលពីនាទីទី៨៥។ យ៉ាងណាវិញ នៅម៉ោងបន្ថែម ក្រុម Tottenham បានត្រឹមសងវិញ១គ្រាប់ប៉ុណ្ណោះ តាមរយៈការស៊ុតរបស់ កីឡាករ Christian Ericksen ។
ដូច្នេះហើយ ក្រុម Manchester City នៅតែរក្សាកំណត់ត្រាយ៉ាងល្អ ក្នុងរដូវកាលនេះ ដោយមិនទាន់ស្គាល់ចាញ់នៅឡើយទេ ព្រមទាំងបន្តឈរកំពូលតារាងដាច់តែម្តង។ គួរបញ្ជាក់ផងដែរថា គិតត្រឹមការប្រកួតនេះ Man City បានយកឈ្នះក្រុមខ្លាំងទាំងអស់នៅ Premier League មាន Aesnal, Man Utd, Chelsea, Tottenham និង Liverpool ដែលមានន័យថា ៩០%ហើយ ដែល Man City ឈ្នះពាន Premier League រដូវកាលនេះ។
https://www.youtube.com/watch?v=JWmofeRGfb8
មតិយោបល់