ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត

ភ្នំពេញៈ នៅថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ករណីលួចរថយន្ត នៅចំណុចកន្លែងផ្ញើរថយន្តលើដំបូលផ្សារអូរឬស្សី ភូមិ១ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស លួចយករថយន្តម៉ាកTOYOTA CAMRY (ឆ្លាម)ពណ៌ប្រផេះ ស៊េរីឆ្នាំ ១៩៩៧ លេខតួ SXV២០០០៣៩០៦៤ លេខម៉ាស៊ីន០៥៩០៨១៩ ពាក់ស្លាកលេខភ្នំពេញ2G-8473 វេលាម៉ោង៣ទៀបភ្លឺ នៅចំណុចខាងមុខផ្ទះមិនចាំលេខក្នុងបូរីញូថោន ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ចាន់ រ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ វត្ថុតាងដកហូតយកជាមធ្យោបាយធ្វើសកម្មភាព,សោទីបលេខ៨ ចំនួន១,ដែកសំប៉ែតមុខស្រួចសម្រាប់កាច់សោករថយន្តចំនួន២,ម្សៅក្រាមពណ៌ស មួយកញ្ចប់តូច។

ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ រថយន្តម៉ាកTOYOTA CAMRYពណ៌ប្រផេះ សេរីឆ្នាំ ១៩៩៧ លេខតួ SXV២០០០៣៩០៦៤
លេខម៉ាស៊ីន០៥៩០៨១៩ ពាក់ស្លាកលេខភ្នំពេញ ២G-៨៤៧៣

ជនរងគ្រោះឈ្មោះ ចាន់ លីដេត អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២២១ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិករោងចក្រ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំសំណុំរឿង ចាត់ការតាមនិតិវិធី៕
https://youtu.be/Gbh-1xj12cY

មតិយោបល់