កណ្តាលៈ បុរស២នាក់នាំគ្នាផឹកស្រាស្រវឹងជោគខ្លួនហើយ រួចបបួលគ្នាទៅឆក់ត្រីនៅទឹកអូរស្រះដីស្រែប្រាំង ដោយការឆក់ខុសបច្ចេទេស ក៏ត្រូវឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ទាំង២យ៉ាងអាណោចអាធ័មនៅក្នុងទឹកអូរ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨
នៅម្តុំដីស្រូវប្រាំង ភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះទី១មានឈ្មោះ ជៀប វណ្ណី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងទី២ឈ្មោះ ឃ្លី វិសាល ហៅតិន ភេទប្រុស មុខរបរកសិករ ទាំង២នាក់ស្នាក់នៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម។
ក្រោយទទួលបានព័ត៌មានពីពលរដ្ឋ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកពិនិត្យលើសាកសពតែម្តង និងរកឃើញដុំឆក់ត្រី និងឧបករណ៍សម្រាប់នេសាទមួយចំនួនទៀត រួចក៏សន្និដា្ឋនថា អ្នកទាំង២បានស្លាប់ ដោយសារការឆក់ចរន្ថអគ្គិសនី នៃដុំឆក់ពិតប្រាកដមែន៕
មតិយោបល់