ព័ត៌មានជាតិ

ទុកម៉ូតូចោលមុខបន្ទប់ជួល ចេញមកវិញ ចោរលួចទៅបាត់

ភ្នំពេញ: ម៉ូតូស្គូបពី១គ្រឿង ត្រូវចោរកាច់សោរកយកទៅបាត់ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង ទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចម្តុំផ្ទះជួលក្រោយផ្សារទឹកថ្លា ភូមិផ្សារទឹថ្លា សង្កាក់ទឹកថ្លា ខណ្ឌសែនសុខ។

ម្ចាស់ម៉ូតូឈ្មោះ នាក់ សុភា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរនិសិត្សសកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ ចំណែកម៉ូតូដែលចោរលួចយកទៅនោះម៉ាកស្គូបពី ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ តាកែវ1F-9485។

យុវជនជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានទុកម៉ូតូនៅមុខបន្ទប់ជួលនៅខាងក្រោមចាក់សោរកត្រឹមត្រូវ ដូចសព្វដង ហើយក៏ឡើងទៅសម្រាកក្នុងបន្ទប់ ជួលនៅជាន់ខាងលើ  ខណ:មេឃកំពុងភ្លៀងខ្លាំង ហើយដោយសាររាល់ថ្ងៃ គឺអ្នកជួលបន្ទប់ស្នាក់នៅតែងតែដាក់ម៉ូតូនៅកន្លែងនោះដែរតែមិនដែលបាត់ទេ។ លុះពេលមេឃរាំងភ្លៀងរូបគេបានចុះមកខាងក្រោមស្រាប់តែបាត់ម៉ូតូតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាកបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចនគបាលជួយស្រាវជ្រាវរក៕

photo_2016-06-09_15-42-03

photo_2016-06-09_15-42-05

photo_2016-06-09_15-42-08

មតិយោបល់