ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ពាន Rakotz របស់អាល្លឺម៉ង់ បង្កើតរូបភាពបំភាន់ភ្នែក នៃរង្វង់ចាំងឆ្លុះក្នុងផ្ទៃទឹក

អាល្លឺម៉ង់: ពេលដើរលើស្ពាន Rakotz នឹងឃើញស្រមោល ដាំក្បាលចុះក្រោមបះជើងឡើងលើ ញ៉ាំងឱ្យភ្ញៀវទេសចរ ងឿងឆ្ងល់ជាខ្លាំង ចំពោះវិស្វកម្ម នៃស្ពាន ដែលសាងសង់រំលេចរចនាបទ ប្លែកភ្នែកចំឡែកអារម្មណ៍ ដោយបរិយាកាសត្រជាក់ព្រឺសម្បុរ និងសភាពស្ងាត់ជ្រងំ ប៉ុន្តែលួងលោមលោកអ្នក ជាមួយនឹងធម្មជាតិជុំវិញខ្លួន សម្រាប់បទពិសោធន៍ទេសចរណ៍ថ្មី ក្នុងឆាកជីវិត។

ស្ពាន Rakotz របស់អាល្លឺម៉ង់ មួយនេះ ត្រូវបានចុះក្នុងបញ្ជី នៃស្ពានចំឡែកៗ ស្ថិតនៅជ្រុងម្ខាង នៃពិភពលោក មិនគួរមើលរំលង និងស័ក្តិសមជាកន្លែង ដែលលោកអ្នក គួរទៅកម្សាន្ត ដើម្បីទទួលបាននូវឱកាសល្អបំផុត ក្នុងការបន្សាំខ្លួន ឱ្យស្និតស្នាលជាមួយនឹងធម្មជាតិ ពិតៗ។

ស្ពាននេះ ស្ថិតនៅតំបន់ Rakotzbrücke ជាក្រុង Rhododendronpark ទីក្រុង Kromlau ប្រទេសអាល្លឺម៉ង់។ ស្ពាន Rakotz គឺជាឧទ្យានធំជាងគេបំផុត និងមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសនេះ និងមានប្រវត្តិរឿងព្រេងនិទាន គូស្នេហ៍ស្មោះស្ម័គ្រ Friedrich Herrmann Rötschke ល្បីល្បាញប្រចាំប្រវត្តិសាស្ត្រ កំឡុងពាក់កណ្តាលសតវត្សទី១៩ កន្លងមកនោះ។

ភ្ញៀវទេសចរ អាចឆ្លុះមើលស្រមោលខ្លួនឯង ខណៈពេលកំពុងដើរឆ្លងស្ពាន Rakotz និងអាច សម្លឹងមើលរចនាបទ នៃស្ថាបត្យកម្មនាមជ្ឈិមសម័យ នៅឆ្នាំ១៨៦០ គឺអស្ចារយ៉ាងណា។ ស្លឹកឈើ និងស្រមោល នៃរូបរាងកោងរបស់ស្ពាន បានឆ្លុះបញ្ចាំងខ្លួននៅទីខ្ពស់ទៅក្នុងទឹកទន្លេ Rakotzsee នេះ បង្កើតទិដ្ឋភាពបានជារង្វង់មូល ប្រៀបបីដូចជា ចិញ្ចៀនមួយវង់ អ៊ីចឹង។ ឧទ្យាននេះ ញ៉ាំងឱ្យប្រទេសជាតិ អាល្លឺម៉ង់ មានមោទនភាព នៃធម្មជាតិសម្បូរបែប សួនច្បាររបស់ខ្លួន និងការទាក់ទាញស្ថាបត្យកម្មផ្សេងទៀត ផងដែរ៕

064-rakotzbruecke-im-volksmund-auch-teufelsbruecke-genannt-201306665f854b7fc8a54b152c32e7159abe4665428df69c1fceadd26ef202a9e0bac5a31575b4cf1f9083f814f66460ebfdbekromlauKromlau-Photo-by-Jkoziol-740x491Kromlau-Photo-by-Marco-D-740x416maxresdefaultParque-Rhododendron-Kromlau-Alemania-27

មតិយោបល់