ភ្នំពេញៈ ស្ត្រីវ័យចំណាស់ជនជាតិវៀតណាមម្នាក់ ត្រូវបានបុរសជាប្តីប្តឹងកម្លាំងសម្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន រួមទាំងបុរសវ័យក្មេងជនជាតិវៀតណាមដូចគ្នា ជាសហាយម្នាក់ផងដែរ ខណៈពេលដែលពួកគេណាត់គ្នាមកក្រេបទឹកឃ្មុំ ហើយមកតាមទាន់ដល់ក្នុងបន្ទប់ផ្ទះសំណាក់ដែលមានយីហោ “សំណាងល្អថ្មី” នោះ។
ហេតុការណ៍នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ ១០៥ ជាន់ទី១ ផ្ទះសំណាក់ដែលមានយីហោ សំណាងល្អថ្មី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣០៤ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះ គីម ឡៃ អាយុ៤៣ឆ្នាំ មុខរបរបើកហាងលក់ការហ្វេជនជាតិវៀតណាម មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន មានប្តីឈ្មោះ លុក ហ៊ី អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម មានកូនប្រុស-ស្រីចំនួន ៤នាក់នៅក្នុងបន្ទុក។
ប្រភពបន្តថា បុរសវ័យក្មេងជាប់ចោទជាសហាយស្មន់មានឈ្មោះ ជឿង ថានភុង អាយុ៣២ឆ្នាំ មានមុខរបរទិញលក់អេតចាយ (ជាបុរសពោះមាយលែងលះប្រពន្ធ និងបានជាង ៣ឆ្នាំមកហើយ) ស្នាក់នៅផ្ទះជួលម្តុំបឹងស្នោរ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ គូរស្នេហ៍វ័យកណ្តាលជាជនជាតិវៀតណាមទាំងពីរនាក់ បានធ្វើការណាត់ជួបគ្នាមកក្រេបទឹកឃ្មុំនៅក្នុងបន្ទប់ផ្ទះសំណាក់ ដោយបុរសវ័យក្មេងជិះម៉ូតូមួយគ្រឿងមកដេកចាំនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើមុន បានបន្តិចទើបស្ត្រីវ័យចំណាស់ខាងលើបានជិះម៉ូតូមួយគ្រឿងមកដល់តាមក្រោយ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលដែលគូរស្នេហ៍ទាំងពីរនាក់បានចូលមកដល់ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើបានបន្តិចរួចហើយ និងកំពុងតែបង្កាត់ភ្លើងកាមតណ្ហានោះ ក៏ស្រាប់តែបុរសជាប្តីរួមទាំងកម្លាំងមានសម្ថកិច្ចតាមមកទាន់ដល់មុខបន្ទប់តែម្តង។ ភា្លមនោះ ក៏បានហៅឱ្យម្ចាស់ផ្ទះសំណាក់មកគោះបន្ទប់ហៅឲ្យពួកគេទាំងពីរនាក់ចេញមកក្រៅ ក៏ត្រូវបុរសជាប្តី និងកម្លាំងមានសម្ថកិច្ចនាំខ្លួនពួកគេទាំងពីរនាក់យកមកកាន់នគរបាលប៉ុស្តិ៍អូរឡាំពិក ដើម្បីនិយាយគ្នាឲ្យដឹងខុសត្រូវពីរឿងស្នេហាត្រីកោណនេះ។
ក្រោយពេលធ្វើការឃាត់ខ្លួនគូរស្នេហ៍ជនជាតិវៀតណាមទាំង២នាក់ មកកាន់នគរបាលប៉ុស្តិ៍អូរឡាំពិករួចហើយ ដោយសារតែមិចចង់បែកបាក់គ្រួសារ និងអាណិតទៅដល់កូនប្រុស-ស្រី ទាំង ៤នាក់ដែលមានវ័យកំលោះ ក្រមុំ អស់ទៅហើយនោះ បុរសជាប្តីចិត្តធម៌រូបនោះ មិនបានដាក់ពាក្យប្តឹងលែងលះជាមួយនិងស្ត្រីជាប្រព្ធ និងបុរសជាសហាយស្មន់នោះឡើយ។ ដោយគ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់ទំទាក់ទងស្នេហាដោយលួចលាក់រវាងពួកគេទាំងពីរនាក់ ដែលបានបង្កើតឡើងក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះជាបន្តទៅទៀតតែប៉ុណ្ណោះ៕






មតិយោបល់