កំពង់ចាមៈ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិកាស្រុកព្រៃឈរ បានប្រាប់Post Newsថា មានករណីប្រទះឃើញសពក្មេងស្រីអាយុ២ឆ្នាំម្នាក់ នៅក្នុងទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្វាយប៉ិន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្មេងស្រីរងគ្រោះមានឈ្មោះ នី ស្រីលក្ខ័ អាយុ២ឆ្នាំ មានឪពុកឈ្មោះ កង វណ្ណៈ ម្តាយឈ្មោះ មាច ចាន់ថន នៅភូមិកើតហេតុខាងលើ បានលង់ទឹកស្រះ បណ្តាលឲ្យស្លាប់ ខណៈដែលដើរលេងតាមមាត់ស្រះទឹកម្នាក់ឯង ខាងក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រ ស្របពេលដែលឪពុកម្តាយ បានផ្ញើទុកកូនឲ្យនៅជាមួយជីតា និងយាយ ហើយជីតានិងយាយ វល់ទៅច្រូតស្រូវបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់