ព័ត៌មានជាតិ

ត្រាក់ទ័រគ្មានភ្លើងបំភ្លឺ ម៉ូតូឌ្រីមបុក ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូបើកបុកត្រាក់ទ័រសណ្តោរម៉ក បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយជ័យ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-3092។ ចំណែកម្ចាស់ត្រាក់ទ័រក៏ពុំទាន់ស្គាល់អត្តសញ្ញាណនោះដែរ។

មុនពេលកើតហេតុ គេឃើញម៉ូតូធ្វើដំណើរស្របទិសនឹងរថយន្ត ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូជ្រុលចង្កូតមកបុកពេញត្រាក់ទ័រពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗតែម្តង ដោយត្រាក់ទ័រសណ្តោរម៉កគ្មានភ្លើងបំភ្លឺពីខាងក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកាវាស់វែងនិងកោសល្យវិច័យលើសាកសព ដើម្បីស្វែងរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់