ឌិត ប្រន (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤២-ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៨) ដែលជាអ្នកសារព័ត៌មានរបស់ប្រទេសកម្ពុជាដ៏ល្បីល្បាញម្នាក់ ហើយត្រូវបានគេស្គាល់ជាជនភៀសខ្លួន និងជាអ្នកដែលនៅរស់រានមានជីវិតពីការសម្លាប់រង្គាល។ លោកជាប្រធានបទនៃរឿង(វាលពិឃាត)ដែលបានទទួល ពានរង្វាន់ Academy Award ប្រចាំឆ្នាំ១៩៨៤។ លោកត្រូវបានបង្ហាញក្នុងខ្សែភាពយន្តនេះ តាមរយៈតួសម្តែង លោក ង៉ោ ហាំង សំណាង Haing Ngo ( ១៩៤០-១៩៩៦) ដែលទើបចូលសំដែងភាពយន្តជាលើកដំបូង និង ទទួលបាន ពានរង្វាន់តួរងសំដែងបានល្អបំផុតប្រចាំឆ្នាំ ។
ខ្សែជីវិតដំបូង
លោក ឌិត ប្រន បានកើតនៅខេត្តសៀមរាម ប្រទេសកម្ពុជា នៅក្បែរប្រាសាទអង្គវត្ត។ ឪពុករបស់លោកជាមន្ត្រីការងារសាធារណៈ។ លោកឌិតប្រនបានសិក្សាភាសាបារាំងនៅឯសាលា តែបានរៀនភាសាអង់គ្លេសដោយខ្លួនឯង។ ទាហានអាមេរិកបានជួលលោកអោយធ្វើជាអ្នកបកប្រែភាសាអោយពួកគេ ប៉ុន្តែបន្ទាប់ពីចំណងមិត្តភាពរបស់លោកជាមួយនឹងសហរដ្ឋអាមេរិចកាន់ តែមានភាពជិតស្និតនោះ លោកប្រន បានដើរតួសំដែងធ្វើជាកម្មករនាវាជាមួយខ្សែភាពយន្តអង់គ្លេស បន្ទាប់មកក៏បានធ្វើជាអ្នកទទួលភ្ញៀវក្នុងសណ្ឋាគារ ។
សម័យបដិវត្តន៍
ក្នុងឆ្នាំ ១៩៧៥ លោកប្រនហើយនឹងលោក ស៊ីដនី សែនបឺហ្គ (Sydney Schanberg) ដែលជាអ្នករាយការណ៍របស់កាសែតញូយ៉កថែម បានតាមដានស្ថានការណ៍នៃប្រទេសកម្ពុជាចំពោះការធ្លាក់ចុះរបស់ រដ្ឋធានីភ្នំពេញចូលក្នុងរបបកុំមុយនីសខ្មែរក្រហម។ លោក ស៊ីដនី សែនបឺហ្គ (Sydney Schanberg)និងអ្នករាយការណ៍បរទេសផ្សេងទៀតត្រូវបានអនុញ្ញាតិ់អោយ ចាកចេញពីប្រទេសកម្ពុជា លើកលែងតែលោកឌិតប្រនម្នាក់ ។ ដោយសារតែការសង្កត់សង្កិនផ្នែកចំណេះដឹងក្នុងរបបប្រល័យពូជសាសន៍ លោកក៏ត្រូវបិទបាំងការពិតនៃចំណេះដឹងរបស់លោក និងការដែលបានស្គាល់គ្នាជាមួយជនជាតិអាមេរិកាំង ដោយភូតអង្គការខ្មែរក្រហម ថាជាអ្នកបើកបរតាក់ស៊ី។ នៅពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់បានបង្ខំអោយធ្វើការក្នុងជំរុំ ទាសករ លោកប្រនបានស៊ូទ្រាំរស់នៅអត់ឃ្លាន រងការធ្វើទារុណកម្មអស់រយៈពេលជិត ៤ឆ្នាំមុនពេលដែលទាហានវៀតណាមវាយផ្ដួលរំលំរបបខ្មែរក្រហមក្នុង ខែធ្នូ ឆ្នាំ១៩៧៨។ លោកប្រនបានដាក់ឈ្មោះសម័យនោះថា (វាលពិឃាដ “Killing Fields” សំដៅទៅលើគំនរសាកសព និងឆ្អឹងជាច្រើនរបស់ជនរងគ្រោះខ្មែរទាំងឡាយ ដែលលោកបានដើរឆ្លងគេចរវាងចំងាយ ៤០ ម៉ាយ(40miles)។ បងប្អូនប្រុសបី និងស្រីមួយនាក់របស់លោកប្រនត្រូវបានគេសម្លាប់ក្នុងប្រទេស កម្ពុជា ។ លោកប្រន បានធ្វើដំណើរត្រលប់ទៅខេត្តសៀមរាប ហើយបានទទួលដំណឹងថាសមាជិកគ្រួសាររបស់លោក ជាង៥០នាក់បានស្លាប់បាត់បង់ជីវិត។ ជនជាតិវៀតណាម បានលើកលោកអោយធ្វើជាមេភូមិ ប៉ុន្តែលោកបានបដិសេធនិងគេចខ្លួនទៅប្រទេសថៃ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៩ បន្តាប់ពីការភ័យខ្លាចពួកគេដឹងពីចំណងមិត្តភាពរបស់លោកជាមួយនឹង អាមេរិក។
ចាប់ពីឆ្នាំ១៩៨០ លោកប្រន បានធ្វើការជាអ្នកសារព័ត៌មានផ្នែកខាងថតរូបជាមួយកាសែតញូយ៉កថែម ក្នុងសហរដ្ឋអាមេរិក។
ជីវិតផ្ទាល់ខ្លួន
នៅក្នុងឆ្នាំ ១៩៨៦ លោកបានចូលសញ្ជាតិអាមេរិកជាមួយប្រពន្ធឈ្មោះ សែ មឿន (Ser Moeun Dith) ដែលបានលែងលះគ្នា គ្រាបន្ទាប់មកទៀត។ បន្ទាប់មក លោកបានរៀបការជាមួយគិម ដឺផល(Kim DePaul) ប៉ុន្តែក៏បានលែងលះគ្នាសាជាថ្មីទៀត។ លោកធ្លាប់បានឃោសនាបញ្ចុះបញ្ចូល អោយគេស្គាល់ពីជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរ ជាពិសេសអ្នកស្រាវជ្រាវ និងជាប្រធាននៃគំរោង(The Dith Pran Holocaust Awareness Project)។ លោកក៏ជាអ្នកដែលទទូលនូវមេដាយកិត្តិយស Ellis Island ឆ្នាំ១៩៩៨ និងពានរង្វាន់ដ៏ថ្លៃថ្លាខ្ពង់ខ្ពស់នៃមជ្ឍមមណ្ឌលអន្តរជាតិ(The International Center)។
មរណៈភាព
លោក ប្រន បានស្លាប់នៅ ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០០៨ នៅក្រុងញូប្រនស្វីគ, រដ្ឋញូជើស្ស៊ី, នៅអាយុ៦៥ឆ្នាំ ដោយសាររោគមហារីកលំពែង រយៈពេលបីខែមុន៕
ប្រភព៖wikipedia
មតិយោបល់