ព័ត៌មានជាតិ

ស្ត្រីវ័យចំណាស់ម្នាក់ ជួញគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង ១៥ និង៣៥ នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ក្នុងបទល្មើសជាក់ស្តែងចំនួន០១ករណី។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វិន តឿ ហៅ យាយតឿ ហៅយាយសក់ស ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាជង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ដកហូតវត្ថុតាង រួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ដែលជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICEចំនួន ០៤ថង់ មានទម្ងន់១៦,៥៨ក្រាម
-កូនថង់ សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួន។

នៅពេលសាកសួរ ជនសង័្សយបានសារភាពថា នោះគឺជា (គ្រឿងញៀន) ដែលខ្លួនជាអ្នកចែកចាយរយ:កន្លងមក។

បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង បានរៀបចំសំ ណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅកាន់ការិយា ល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់