កម្រិត ៨មេហ្គាភិចសែលរបស់ iPhone 6 និង 6 Plus ត្រូវបានគេទទួលស្គាល់ថា ច្បាស់ជាងកាមេរ៉ារបស់ក្រុមហ៊ុនស្មាតហ្វូនដទៃ ហើយនៅពេលនេះ ធ្លាយព័ត៌មានថា Apple នឹងបង្កើនកម្រិតកាមេរ៉ារហូតដល់ ១២មេហ្គាភិចសែល ឬធំជាងគេនេះ។
លោក Kevin Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន IHS China បានបញ្ជាក់ជាថ្មីម្ដងទៀតថា លោកជឿជាក់ថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6S និង 6S Plus នៅខែកញ្ញា ជាមួយនឹងកាមេរ៉ា កម្រិត ១២មេហ្គាភិចសែល ដែលកាន់តែជំរុញឲ្យការថតរូបភាពកាន់តែប្រសើរឡើង និងអស្ចារ្យជាងមុន។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មានលេចឮព័ត៌មានថា ក្រុមហ៊ុន Apple កំពុងតែធ្វើការផលិត iPhone 6S និង iPhone S6 Plus ដើម្បីត្រៀមបង្ហាញនៅចុងឆ្នាំ៕
ព័ត៌មានជាតិ
មតិយោបល់