ព័ត៌មានកីឡា

Barcelona ចាប់ផ្តើមទាក់ទងដល់គ្រួសាររបស់ Griezmann

ក្រុម FC Barcelona មិនត្រឹមតែទាក់ទងផ្ទល់ចង់បាន ខ្សែប្រយុទ្ធ Antoine Griezmann ឡើយ ខណ:ពេលនេះ ក្លិបអេស្ប៉ាញមួយនេះ បានទាក់ទងដល់​គ្រួ​សារខ្សែប្រយុទ្ធបារាំងរូបនេះហើយ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យ​ដឹងថា ក្រុម Barcelona កំពុងតែទាក់ទងយ៉ាងសកម្ម ជា​មួយនឹងគ្រួសាររបស់ ខ្សែប្រយុទ្ធ Antoine Griezmann នាពេលថ្មីៗនេះ។ ជាក់ស្តែងណាស់ ការព្យាយាមទាក់ទង ជាមួយគ្រួសាររបស់ Griezmann នេះដែរ ដោយសារតែ​ក្រុមយក្សអេស្ប៉ាញមួយនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចង់បានកីឡាករបារាំងរូបនេះ ទៅចូលរួមជាមួយនៅ​រដូវក្តៅក្រោយ។ យ៉ាងណាវិញ Griezmann មិនត្រឹមតែ​ទទួលការចាប់អារម្មណ៍ ពីក្រុម Barcelona ឡើយ នៅមានក្រុមបីសាចក្រហម Manchester United និង​ក្រុម Paris Saint Germain ដែលជាគូប្រជែងយ៉ាងសំខាន់ របស់ក្រុម Barcelona ។ ក៍ប៉ុន្តែ តាមរយ:ការទាក់ទងផ្ទាល់ជាមួយនឹងគ្រួសារ Antoine Griezmann នេះដែរ អាចជាចលករថ្មីមួួយក្នុង​ការទាក់ទាញឲ្យខ្សែប្រយុទ្ធរូបនេះ យល់ព្រមផ្លាស់ទៅកាន់​ក្រុម Barcelona ពោលដោយយកគម្រូតាមក្រុម Paris Saint Germain ដែលបានទាក់ទងផ្ទាល់ជាមួយនឹងឪពុករបស់ Neymar ទើបធ្វើឲ្យ Neymar អាចផ្លាស់ទៅបាននោះ។

ដូច្នេះហើយ ក្រុម Barcelona បានមើលឃើញពីគម្រូនេះ ទើបធ្វើការទាក់ទងទៅដល់គ្រួសារបស់កីឡាករ Atoine Griezmann ផ្ទាល់បែបនេះ។ យ៉ាងណាវិញនោះ ចំពោះលទ្ធផលវិញ អាចមានប្រសិទ្ធភាពដូច Paris Saint Germain ឬយ៉ាងណានោះ រង់ចាំមើលទាំងអស់គ្នា។

មតិយោបល់