ព័ត៌មានជាតិ

ចាប់បានហើយ! ឃាតកដែលសម្លាប់បុគ្គលិក ខេរ៉ាអូខេKTV ដឹឃ្វីន

តាកែវ: កម្លាំងនគរបាល ក្រុងដូនកែវ និងផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧
បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុយ មេសា ហៅលូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពីបទ ឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីយប់ នៅផ្ទះជួលលេខ ១០២. ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សេន ស៊ីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក KTV ដឹឃ្វីន ស្នាក់នៅភូមិ សង្កាត់ កើតហេតុខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានប្រគល់ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕

មតិយោបល់