ព័ត៌មានជាតិ

សាំយ៉ុង បុកម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

ត្បូងឃ្មុំ: វេលាម៉ោង០៧ និង៤០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ លើផ្លូវជាតិ លេខ៧៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២-៣ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ2U.0822 បើកបរដោយឈ្មោះ ឃឹម ប៉ុច ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របូរី ខេត្តក្រចេះ (ឃាត់ខ្លួន) បានបើកបរលឿន ទៅបុកចំពីក្រោយម៉ូតូ១គ្រឿង ម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ1D.2311 បើកបរ ដោយឈ្មោះ សែ ផាណេត ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់