ការរស់នៅរហូតដល់អាយុ ១០០ឆ្នាំ គឺជាក្តីស្រមៃរបស់មនុស្សគ្រប់រូប ក៏ប៉ុន្តែក្តីស្រមៃមួយនេះមិនចេះតែទទួលបាននោះទេ ដោយសារតែកត្តាផ្សេងៗជាច្រើន។ បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា មានកត្តា៥ចំណុចដែលធ្វើឲ្យមនុស្សសម័យនេះអាយុខ្លី។
១.ការជក់បារី ឬផឹកគ្រឿងស្រវឹង
២.ទម្លាប់ខ្ជិលធ្វើលំហាត់ប្រាណ
៣.បញ្ហាធាត់លើសទម្ងន់
៤.ការទទួលទានអាហារគ្មានផាសុខភាព នឹងគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់
៥.បញ្ហាស្ត្រេស
ផ្ទុយទៅវិញបើអ្នកជៀសវាងកត្តាទាំង៥ចំណុចនេះបាន អ្នកនឹងមានសុខភាពល្អគេចផុតពីហានិភ័យនៃការឆាប់ស្លាប់។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទម្លាប់បន្ថែមផ្លែឈើ ៣ប្រភេទទៅក្នុងរបបអាហារជាប្រចាំ អ្នកនឹងកាន់តែមានអាយុកាន់តែវែង។
១.ផ្លែប៊ឺរ
ប៊ឺរ ជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ ដែលអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាម និងការពារមិនឲ្យកើតមានជំងឺបេះដូង។ ការសិក្សាថ្មីៗជាច្រើនបានរកឃើញថា ផ្លែប៊ឺរ ក៏មានសមត្ថភាពអាចបំផ្លាញកោសិកាមហារីក ជាពិសេសមហារីកឈាមដែលភាគច្រើនប៉ះពាល់ដល់មនុស្សចាស់ លើស ៦៥ឆ្នាំ។
២.ផ្លែប៉េងប៉ោះ
ផ្លែឈើដ៏អស្ចារ្យមួយនេះសម្បូរទៅដោយវីតាមីនC សារធាតុលីកូពីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងការលាក។ ការសិក្សាបានបង្ហាញថា អ្នកដែលញ៉ាំប៉េងប៉ោះច្រើន មានថាមពលខួរក្បាលខ្លាំងជាងអ្នកដែលមិនបានទទួលទាន។ ដូច្នេះហើយ ការទទួលទានប៉េងប៉ោះជាប្រចាំ អាចជួយជំរុញឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ អាចប្រឆាំងនឹងជំងឺផ្សេងៗបាន។
៣.ផ្លែទទឹម
ផ្លែទទឹម មានឥទ្ធិពលខ្លាំងក្លាប្រឆាំងនឹងជំងឺបេះដូង ដោយសារតែវាអាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាម ទប់ស្កាត់ការស្ទះសរសៃឈាម និងគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះទៅទៀត វាជាប្រភពដ៏សម្បូរបែបនៃជាតិដែក ដូច្នេះហើយវាមានអត្ថប្រយោជន៍ចំពោះស្ត្រី ដែលទទួលរងនូវភាពស្លេកស្លាំង ដោយសារតែវដ្តរដូវ។
ទាំងអស់នេះហើយជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រណែនាំឲ្យអ្នករាល់គ្នាព្យាយាមបន្ថែមផ្លែឈើទាំង៣ប្រភេទនេះទៅក្នុងរបបអាហារជាប្រចាំថ្ងៃ៕
ប្រភព៖ boldsky
មតិយោបល់