ព្រះសីហនុ៖ យោងយោចណាស់កម្មករម្នាក់ស្លាប់ និង ១៨នាក់ទៀតរងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺណ័រ បុកជាមួយ រថយន្តស៊ាំយ៉ុង នៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ ៤ចន្លោះគីឡូម៉ែត្រ ១៩៩និង២០០ ស្ថិតក្នុងភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមសាក្សីឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញ រថយន្តកុងតេន័រមួយគ្រឿងក្បាលអាមេរិកកាំងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 7699 ទិសដៅពីត្បូងទៅជើងអ្នកបើកបរគេចខ្លួនបាត់ លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ស្លាកលេខព្រះសីហនុ (2AG8230) អ្នកបើកបរគេចខ្លួនបាត់រថយន្ដដឹកកម្មកររោងចក្របណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ឈ្មោះហេង ង៉ែត ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិព្រែកក្រាញ់ឃុំសាមគ្គីស្រុកព្រៃនប់ស្លាប់ក្រោយបញ្ជូនដល់គ្លីនិកឯកជនវាលរេញក្រៅពីអ្នកស្លាប់ខាងលើកម្មករកម្មការិនីចំនួន18នាក់រងរបួសស្រាល។
បច្ចុប្បន្នវត្ថុតាងរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ៕
មតិយោបល់