ព័ត៌មានជាតិ

រកឃើញផលិតផល ខូចគុណភាពចំនួន១៥៥០យួរ ត្រូវបានដុតបំផ្លាញ នៅបាត់ដំបង!

បាត់ដំបងៈ នៅព្រឹកថ្ងៃ២កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ទោ ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនដីគោកលេខ៨១៩ បានចាត់តាំងកម្លាំងនគរបាលក្នុងវរព្រំដែន របស់ខ្លួន ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នៅច្រកតំបន់(អូររំដួល) ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានធ្វើការដុតបំផ្លាញចោល នូវភេសជ្ជៈ រួមមានទឹកក្រូចចម្រុះ ចំណុះ៣លីត្រ ចំនួន១៥៥០យួរ ស្មើនឹងចំនួន៩៣០០ដប ដែលផុតរយៈពេលប្រើប្រាស់ត្រូវបានឈ្មួញទុច្ចរិត លួចលាក់នាំចូលពីប្រទេសជិតខាងបំណងយកមក លក់ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែត្រូវបានសម្ថកិច្ចជំនាញ ត្រួតពិនិត្យឃើញចាប់ឃាត់ដកហូតបាន មុនពេលធ្វើការចែកចាយបន្ត។

សូមជម្រាបជូនថា ក្នុងដំណើរបំពេញបេសកកម្មរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅតាមបន្ទាត់ព្រំដែនជាប់ភូមិសាស្រ្តខេត្តបាត់ដំបង លោកបានសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភាគីអាជ្ញាធរនៃព្រះរាជាណាចក្រថៃ សហការណ៍ទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅចំណុចទាំងនេះ ដែលក្នុងនោះករណីនាំចូល(ផលិតផល) មុនមានគុណភាព ដែលនាំបង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរបស់យើង៕

មតិយោបល់