ប្រទេសចិនបានអំពាវនាវ កាលពីថ្ងៃចន្ទកន្លងមកនេះ សុំឱ្យប្រទេសជប៉ុន ពន្យល់អំពីសារ ធាតុភ្លូតូញ៉ូមរបស់ខ្លួន ដែលមិនបានប្រកាសប្រាប់ដល់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (AIEA) និងសុំឱ្យដោះស្រាយបញ្ហាស្តុកទុកហួសប្រមាណរបស់ខ្លួន នូវសារធាតុនុយក្លេអ៊ែរ។
ក្នុងឱកាសនៃសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង បានគូសបញ្ជាក់ថាៈ « យើងកំពុងរង់ ចាំឱ្យប្រទេសជប៉ុន ឆ្លើយតបទៅនឹងក្តីកង្វល់របស់សហគមន៍អន្តរជាតិ ដោយចាត់វិធានការឱ្យបានជាក់លាក់ឆាប់រហ័សបំផុតតាម ដែលអាចធ្វើបាន និងធ្វើឱ្យមានលំនឹងរវាងតម្រូវការនិងការផ្គត់ផ្គង់សារធាតុនុយក្លេអ៊ែរ »។
បទអត្ថាធិប្បាយរបស់លោកស្រី ហួ គឺធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់បណ្តា ម៉ាស៊ីនឃោសនានានា ដែលថា រដ្ឋាភិបាលជប៉ុន មិនបានប្រ កាសសារធាតុភ្លូតូញ៉ូម ៦៤០ គីឡូក្រាម ដែលមិនបានប្រើប្រាស់នោះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនប្រាប់ដល់ AIEA ក្នុងឆ្នាំ ២០១២ និង២០១៣ ដែលជាបរិមាណមួយគ្រប់គ្រាន់ ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ៨០ គ្រាប់។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News បានគូសបញ្ជាក់ថាៈ ប្រទេសជប៉ុនប្រាថ្នាចង់បានសារធាតុភ្លូតូញ៉ូម ៤៤ តោន ប៉ុន្តែបរិមាណពិតប្រាកដ គឺមានច្រើនជាង ៤៥តោន ។ សារធាតុភ្លូតូញ៉ូម មិនបានប្រកាស គឺស្ថិតនៅក្នុងឥន្ធនៈ MOX ដែលជាល្បាយភ្លូតូញ៉ូម ឌីអុកស៊ីដ និងអ៊ូរ៉ាញ៉ូម ឌីអុកស៊ីដ ដែលត្រូវបានស្តុកទុក នៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រអកម្ម នៅក្នុងមជ្ឈមណ្ឌល នុយក្លេអ៊ែរមួយកន្លែង នៅក្នុងខេត្តសាហ្គា នាភាគខាងត្បូង នៃប្រទេសចិន។
អ្នកនាំពាក្យបានកត់សម្គាល់ថាៈ « ការរាយការណ៍អំពីការស្តុកទុក និងការប្រើប្រាស់សារធាតុ នុយក្លេអ៊ែរ គឺជាករណីកិច្ចមួយរបស់ជប៉ុន និងជា ការទាមទាររបស់ទីភ្នាក់ងារ ATEA » ។
លោកស្រី ហួ បានបន្ថែមទៀតថាៈ « គឺតែមួយគត់ក្នុងលក្ខខណ្ឌនេះ ដែលការធានា និងការឃ្លាំមើលរបស់ AIEA អាចមានន័យ » ។
លោកស្រី ហួ បានគូសបញ្ជាក់ថា ការស្តុកទុកសារធាតុនុយក្លេអ៊ែរដ៏រសើបរបស់ប្រទេស ជប៉ុន គឺច្រើនជាងតម្រូវការ និងវាបង្កឱ្យមានក្តីបារម្ភយ៉ាង ខ្លាំង នៅក្នុងសហគមន៍អន្តរជាតិ ៕
មតិយោបល់