Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿង ...

រថយន្ត២គ្រឿង ពន្លះគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បាក់ជើងរបួសធ្ងន់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យគាបបុរសម្នាក់ បាក់ជើងរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣៥នាទី​យប់ ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ចំណុចក្រុមទី១១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ឃ្លុប ពាក់ស្លាកលេខ ភ្នំពេញ 3B-6560 អ្នកបើកបរឈ្មោះ សំ អៀត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ២០ឧសភា ក្រុងបាត់ដំបង ធ្វើដំណើរពីទិសពីភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុចខាងលើ បានរអិលរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ធុនដឹកជញ្ជូនធំ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0557 បើកបរដោយឈ្មោះ ហ៊ុយ ខែមរ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យរបួសអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយឃ្លុប បាក់ជើងឆ្វេង(ធ្ងន់) ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក រីឯរថយន្ត២គ្រឿងរក្សាទុកនៅអធិការនគរបាលស្រុកមោងឫស្សី៕