ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីយកខ្សែក្រវ៉ាត់វាយ និងយកដុំថ្មគប់ជនរងគ្រោះ២នាក់ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

កណ្ដាលៈ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បក្ខពួកជនសង្ស័យចំនួន១០នាក់ ជិះម៉ូតូធ្វើសកម្មភាពដេញតាមពីក្រោយ យកខ្សែក្រវ៉ាត់វាយចំក្បាល និងយកដុំថ្មគប់ចំមុខជនរងគ្រោះចំនួន២នាក់ បណ្ដាលឲ្យរេចង្កូតដួលម៉ូតូធ្លាក់ចូលប្រឡាយទឹកស្អុយ ស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ ម្នាក់ទៀតរងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនបង្ក៤នាក់ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ ២១និង២២ ។

ជនរងគ្រោះចំនួន០២នាក់ ស្លាប់០១នាក់៖ ១-ឈ្មោះ មុត ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ស្លាប់) ត្រូវជាប្អូនរបស់ឈ្មោះ ផុន ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ២-ឈ្មោះ ឌី សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (របួសស្រាល) ។

ជនសង្ស័យចំនួន១០នាក់៖ ១-ឈ្មោះ កើត អៀង ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយកាន់ដុំថ្ម (ឃាត់ខ្លួន)។ ២-ឈ្មោះ សំ សោភា ហៅភា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ (ឃាត់ខ្លួន)។
៣-ឈ្មោះ វ៉ូច សុផានិត ហៅនិត ភេទប្រុស កើតឆ្នាំ២០០៣ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយកាន់ដុំថ្ម (ឃាត់ខ្លួន)។ ៤-ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស កើតឆ្នាំ២០០៧ ខែតុលា ថ្ងៃទី២៧ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន០១លើក រយៈពេល០២ខែ ពីបទលួចមានស្ថានទម្ងន់ទោស ។ ៥-ឈ្មោះ រស់ វិរះ ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយ (គេចខ្លួន)។ ៦-ឈ្មោះ ប៊ិន សុធិ ហៅតុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខមិនពិត នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ (គេចខ្លួន) ។ ៧-ឈ្មោះ អៀម វ៉ាន់ឌី ហៅឌី ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ (គេចខ្លួន)។ ៨-ឈ្មោះ ចេង ចាន់លាន់ ហៅខ្នន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ទីលំនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយ (ឃាត់ខ្លួន)។ ៩-ឈ្មោះ វី ភេទប្រុស កើតឆ្នាំ២០០០ ជនជាតិខ្មែរមុខរបរមិនពិតទីលំនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អ្នកបើកម៉ូតូ (គេចខ្លួន)។ ១០-មិនស្គាល់អត្តសញ្ញាណ កាន់ដុំថ្ម ។

ផលប៉ះពាល់រួមមាន៖ ជនរងគ្រោះឈ្មោះ មុត ឧត្ដម (ស្លាប់) ។ ជនរងគ្រោះឈ្មោះ ឌី សម្បត្ដិ (មានរបួសក្បាល លើឆ្អឹងជំនីរខាងស្ដាំ និងរបួសប្រអប់ទាំងឆ្វេងនឹងស្ដាំ)

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម គ្មានផ្លាកលេខ ចេញពីផ្ទះឆ្ពោះទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ។ ពេលជនរងគ្រោះជិះដល់មុខផ្សារបែកចាន ស្រាប់តែមានបក្ខពួកជនសង្ស័យ ជិះម៉ូតូដេញតាមពីក្រោយ និងយកដុំថ្មគប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបាននាំគ្នា ជិះម៉ូតូគេចខ្លួនដល់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកស្រុក ក៏បានបត់ម៉ូតូត្រឡប់ទៅទិសខាងលិច គោលបំណងទៅផ្ទះវិញ ពេលនោះជនសង្ស័យ និងបក្ខពួកក៏បានបត់ម៉ូតូដេញតាមពីក្រោយទៀត ពេលដេញដល់ចំណុចកើតហេតុ ជនសង្ស័យនិងបក្ខពួក បានយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះឈ្មោះ ឌី សម្បត្តិ ចំនួនពីរខ្សែក្រវ៉ាត់ចំក្បាល និងយកដុំថ្មគប់ចំមុខជនរងគ្រោះឈ្មោះ មុត ឧត្ដម ទើបបណ្ដាលជនរងគ្រោះ បានរេចង្កូតដួលម៉ូតូធ្លាក់ចូលប្រឡាយទឹកស្អុយ នៅចិញ្ចើមផ្លូវជាតិលេខ៤ ហើយជនរងគ្រោះឈ្មោះ មុត ឧត្ដម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយឈ្មោះ ឌី សម្បត្តិ មានរបួសស្រាលសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។

សាកសពជនរងគ្រោះឈ្មោះ មុត ឧត្ដម ត្រូវក្រុមគ្រួសារនិងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់