ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់

កណ្តាល: សមត្ថកិច្ចប៉ុស្តិ៍បឹងខ្យាងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងកាលពីវេលាម៉ោង០៩និង១៥ នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នៅចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ កក សុខជាង ហៅសីហា ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករសំណង់។

ក្រោយខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច -ម៉ូតូមួយគ្រឿងម៉ាកគប់ជ្រុងc៥០ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ១BP-៨៩០៨។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនមកអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-06-09_17-29-05

photo_2016-06-09_17-29-08

photo_2016-06-09_17-29-11

photo_2016-06-09_17-29-13

photo_2016-06-09_17-29-17

មតិយោបល់