បាត់ដំបងៈ នៅរសៀលថ្ងទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ បានដឹកនាំបញ្ជានិងចូលរួមជាមួយលោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុង បាត់ដំបង ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ ( ឆ្នោត) ចំនួន៤ទីតាំងផ្សេងៗគ្នាក្នុងក្រុងបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ស្រី៦នាក់ (មានទាំងអ្នកលក់ និងអ្នកទិញ) រួមទាំងវត្ថុតាងមួយចំនួនត្រូវបានដកហូត។
ជនសង្ស័យទាំង៩នាក់ ត្រូវបានកម្លាំងនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមច្បាប់៕
មតិយោបល់