ព័ត៌មានជាតិ

ជិះលឿនពេក ហក់ទៅឱបដើមស្វាយរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលឿនពេក រេចង្កូតទៅបុកគល់ស្វាយ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៣០ ខាងលិចស្តុបកោសដូង ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-5387 ជិះទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្លួនស្រវឹងស្រឿងផងនោះ បានរេចង្កូតទៅបុកបញ្ឆិតគល់ស្វាយ បណ្តាលឆែបមួយចំហៀង។ ចំណែកជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ក្រោយហេតុកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានបានទាក់ទងទៅសាច់ញាតិដើម្បីយកជនរងគ្រោះទៅព្យាបាលដោយខ្លួនឯង។ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់