ព្រះវិហារដែលជាទីសក្ការៈបូជាសាសនាគ្រិស្គមួយកន្លែង ត្រូវបានលោកអារ្យ Vaclav Tomasek តុបតែងឡើងចេញពីគ្រោងឆ្អឹងមនុស្សទាំងជញ្ជាំង និងពិដានទាំងមូល។ តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រោងឆ្អឹងមនុស្សទាំងអស់នេះគឺសាកសព្វរបស់ទាហាន និងប្រជាពលរដ្ឋដែលត្រូវបានសម្លាប់ក្នុងសង្គ្រាម ឬស្លាប់ដោយសារជម្ងឺកាលពី ៣០ ឆ្នាំមុន។ ឆ្អឹងក្បាល និងជើងរបស់ជនរងគ្រោះជាង ៣០០០ នាក់ត្រូវបានរៀបចំយ៉ាងល្អិតល្អន់នៅលើពិដាន និងជញ្ជាំង។ ទន្ទឹមនឹងនេះផងដែលគ្រោងឆ្អឹងដែលជាកន្លែងនៅសេសសល់ត្រូវធ្វើជាទ្វារសម្រាប់បិទបើក។ គោលបំណងនៃការសាងនេះដើម្បីលើកកិត្តិយសដល់វីរភាពរបស់ទាហានដែលបានពលី និងជួយសង្គ្រោះព្រលឹងមនុស្សដែលបានស្លាប់ដោយសារជំងឺ៕
មតិយោបល់