ព័ត៌មានអន្តរជាតិ

លោក ត្រាំ គំរាមកាត់ផ្ដាច់ជំនួយអន្តរជាតិ សម្រាប់ប្រទេសណា បោះឆ្នោតបដិសេធលើសេចក្ដីសម្រេចរបស់អាមេរិក នៅ UN

អាមេរិកៈ ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ បានគំរាមកាលពីថ្ងៃពុធថា នឹងកាត់ផ្ដាច់ជំនួយលើបណ្ដាប្រទេសនានា ដែលគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីបដិសេធការទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ពីសំណាក់រដ្ឋបាលខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នៅឯសេតវិមាន លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «បណ្ដាប្រទេសនានា បានយកលុយរបស់អាមេរិក រាប់រយពាន់លានដុល្លារ ហើយបន្ទាប់មកពួកគេ បោះឆ្នោតប្រឆាំងនឹងអាមេរិក»។

ដោយលោកបានបន្ថែមថា «អាមេរិក កំពុងសម្លឹងមើលសំទ្បេងឆ្នោតគ្រាំទ្រទាំងនោះ ថាតើពួកគេ នឹងបោះឆ្នោតជំទាស់ការសម្រេចចិត្តរបស់យើងមែនឬ បើយ៉ាងដូច្នេះ អាមេរិកប្រាកដជាសល់លុយច្រើន ព្រោះមិនចាំបាច់ត្រូវខ្វល់លើការចំណាយ ឲ្យបណ្ដាលប្រទេសទាំងនោះទៀតទេ។

សូមជំរាបថា សុន្ទរកថារបស់លោក ត្រាំ បានកើតទ្បើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយថា អាមេរិក នឹងកត់ឈ្មោះអ្នកដែលរិះគន់ជម្រើសរបស់ខ្លួន នៅមហាសន្និបាតអង្គការសហប្រជាជាតិ៕

មតិយោបល់