ព័ត៌មានជាតិ

លឿនហួសថ្លែង តែមួយភ្លែតសោះ!

ភ្នំពេញ: ចត​ម៉ូតូ​ទុក ​រួចឡើងទៅជាន់​ទី​៣​មួយ​ភ្លែត ចុះ​មក​ទិញ​ទឹកក្រូច ក្រឡេក​អត់​ឃើញ​ម៉ូតូក៏​ផ្អើល​ឆោឡោ​ថា ចោរលួច​កាច់​.​ក​ម៉ូតូ​យក​ទៅ​បាត់ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជន​រង​គ្រោះខាងលើ​មានឈ្មោះ ស្រេង ចិ​ត្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ម៉ូតូ​ដែល​ចោរលួច​កាច់​.​ក​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1G-5860 តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយពីបាត់ភ្លាមៗ​ជន​រង​គ្រោះ​បានជិះ​ម៉ូតូ​ដើរ​រក​គ្រប់​ទិស​ទីតែនូវតែ​មិនឃើញ ទើបសម្រេចិត្តទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ចាត់ការ​តាម​ផ្លូវច្បាប់តែម្តង ៕

មតិយោបល់