ព័ត៌មានជាតិ

David Beckham ទិញវិមានស្កឹមស្កៃតម្លៃ ៣៦ លានផោន នៅអាមេរិក​

អង់គ្លេស​៖បើតាមរបាយការណ៍ កាសែត​នៅចក្រភពអង់គ្លេស ដែលបានចុះផ្សាយ កាលពីថ្ងៃម្សិលមិញនេះ បាន​ឲ្យដឹងថាអតីត កីឡាករ David Beckham នឹង​ភរិយា បាន​ចំណាយ​ទឹកប្រាក់ចំនួន ៣៦ លានផោន ប្រហែល ៦០ លានដុល្លារ ដើម្បីទិញ​វិមានដ៏ស្កឹមស្កៃ របស់ស្តេចរចនាម៉ូត​ Gianni Versace ដែលត្រូវបានគេសំលាប់​នៅក្នុងឆ្នាំ ១៩៩៧ ។​

កាលពីម្សិលមិញនេះដែរ កាសែត British បានធ្វើសេចក្តីរាយការណ៍ ថា គូស្នេហ៍ដ៏ល្បីល្បាញលើពិភពលោក បានក្លាយជាម្ចាស់វិមានដ៏ទំនើប របស់​ស្តេច​រចនាម៉ូត Gianni Versace ។ ដើម្បីក្លាយជាម្ចាស់ វិមាន​ដ៏ទំនើបនេះ របាយការណ៍បានបង្ហាញថា David Beckham ចំណាយទឹកប្រាក់ ៣៦ លានផោន ។ តែ​វាហាក់ដូចជាមិនភ្ញាក់ផ្អើលឡើយថា មូលហេតុអ្វីបានជា​កីឡាកររូបនេះ ទិញ ផ្ទះនៅសហរដ្ឋ​អាមេរិក ? វា​គ្មានអ្វីថ្មីនោះទេ ព្រោះថា ​អតីតកីឡាករ David Beckham ទើបតែបង្កើតក្រុមថ្មីមួយឈ្មោះ Miami លើទឹកដីសហរដ្ឋ​អាមេរិក​។​

វិមានដ៏ស្កឹមស្កៃ ដែលម្ចាស់ដើម ឈ្មោះ Gianni Versace ដែលបានស្លាប់ទៅហើយ ដោយនៅពេលនេះ ម្ចាស់ថ្មី ជាអតីតកីឡាករ​បិសាចក្រហមដ៏ល្បីល្បាញ ។ វិមានដែលមាន David Beckham មានលក្ខណៈធំទូលាយ រហូតដល់ទៅ ២០០០ ម៉ែត្រក្រឡា ស្ថិតនៅតំបន់ Ocean Drive, Miami ។ វិមាននេះដែរមាន ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៣០ មានបន្ទប់គេង ១០ បន្ទប់ទឹក ១១ ជាមួយនឹង​ផ្ទៃខាងក្នុង សម្បូរទៅដោយផាសុកភាព ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham1_zps0fb360b5.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham3_zpsa12163ae.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham4_zps4bef82ae.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham2_zps70b542a1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham5_zps7871f2a7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham6_zpsb2d0a541.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham7_zps9428e6df.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham8_zps0a72b960.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham9_zps2a413a49.jpg

មតិយោបល់