ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យគាបតៃកុងម្នាក់ជាប់នៅក្នុងការប៊ីន

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យគាបតៃកុងម្នាក់ជាប់នៅក្នុងការប៊ីនរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតនៅម្តុំស្តុបថ្នល់បត់ចម្ការដូង ត្រង់ចំណុចដងផ្លូវលេខ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល ក៏ដូចជាកម្លាំងរបស់ប្រជាពលរដ្ឋ បានសហការនាំគ្នាជួយគាស់ទាញយកជនរងគ្រោះ ចេញពីក្នុងការប៊ីនរថយន្តដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់