ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Wayne Rooney មិនលេង ឲ្យក្លឹបផ្សេងក្នុងក្របខណ្ឌ Premier League

អង់គ្លេស: តារាបាល់ទាត់ក្លឹប បិសាចក្រហម កីឡាករ Wayne Rooney បានបង្ហើប ឲ្យដឹងថា គាត់នឹងមិនលេង ឲ្យក្លឹបណាផ្សេង ក្នុងក្របខណ្ឌ Premier League នោះទេ ។ នេះបើយោងតាមគេហទំព័រ Metro ចុះផ្សាយនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ ។

ប្រធានក្រុម ក្លឹប បិសាចក្រហម នឹងប្រារព្ធខួប លើកទី ១២ សម្រាប់ការ លេង នៅពហុកីឡដ្ឋាន Old Traford ។ កន្លងទៅ Wayne Rooney ត្រូវបានក្លឹប មេឃខៀវ Manchester City ទទូចចង់បាន ហើយ កាលពី ៣ឆ្នាំ មុន ត្រូវបានគ្រូបង្វឹកថ្មី Jose Mourinho ចង់ បានទៅលេង ឲ្យតោខៀវ Chelsea ផង ដែរ ។

បើទោះបីជា ក្លឹបទាំងពីរចង់បាន ប៉ុន្តែកីឡាករវ័យ ៣០ ឆ្នាំនេះ មិនចង់លេង ឲ្យក្លឹប ណាផ្សេងក្នុងក្របខណ្ឌ Premier League ក្រៅពីក្លឹបពីរ ដែលជួយឲ្យខ្លួនមាន មុខមានមាត់ដូចសព្វថ្ងៃ ។

Manchester United និង Everton គឺជាក្លឹបដែលផ្តល់អ្វី ៗគ្រប់យ៉ាងឲ្យខ្ញុំ ចឹង ក្រៅពីក្លឹបពីរនេះ គឺមិនលេង ឲ្យនោះទេ ។
Wayne Rooney បាននិយាយថា «ខ្ញុំចង់ឲ្យអ្វីគ្រប់យ៉ាងត្រឡប់មកវិញ ជាពិសេសនោះគឺ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នករាល់គ្នា ហើយក្លឹបធំទាំងពីរនេះ ដែលជួយក្នុងអាជីពរបស់ខ្ញុំ »៕

photo_2016-06-09_19-41-11

photo_2016-06-09_19-41-15

មតិយោបល់