ព័ត៌មានជាតិ

តូចចិត្តមានជំងឺសរសៃប្រសាទ លេបថ្នាំបញ្ចប់ជីវិត

រតនគិរីៈ ស្ត្រីម្នាក់បានតូចចិត្តខ្លួនឯងមានជំងឺសរសៃប្រសាទ បានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន ខណៈដែលប្តីនិងម្តាយមិននៅផ្ទះ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចលើផ្ទះរបស់ខ្លួនស្ថិតនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ស្ត្រីដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ពៅ ធានី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានលេបថ្នាំសម្លាប់ខ្លួនដោយសារមានជំងឺសសៃប្រសាទជាយូរឆ្នាំមកហើយ។

ក្រោយពីលេបថ្នាំ១ម៉ោង៣០នាទី ទើបប្តីមកដល់ហើយក៏ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ត តែអកុសលនៅវេលាម៉ោង៦ស្រ្តីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ចងកសម្លាប់ (1)ចងកសម្លាប់ (2)

មតិយោបល់