កណ្តាលៈ បុរសម្នាក់បានគិតខ្លី ចងកសម្លាប់ខ្លួនឯងនៅលើដើមសន្តាន់ ដោយមិនដឹងពីមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤ល្ងាច។
នគរបាលប៉ុស្តិ៍គគិីរបានឲ្យដឹងថា សពឈ្មោះ ម៉ែន បូរ័ត្ន ហៅចែត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតមានទីលំនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សាក្សីបានឲ្យដឹងថា នៅល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ចិន ហ៊ូវ ភេទស្រីអាយុ ៤៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិជ្រោយតាប៉ា ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានដើរទៅក្រោយផ្ទះរបស់ខ្លួន ក៏ប្រទះឃើញ សាកសពជនរងគ្រោះ បានចងកសម្លាប់ខ្លួនលើដើមសន្ដាន់ ពេលឃើញដូចនេះឈ្មោះចិន ហ៊ូវ ភេទស្រី បានរាយការណ៍មកលោកមេភូមិជ្រោយតាប៉ា ឲ្យដឹងពីរឿងហេតុខាងលើ ពេលនោះលោកនាយភូមិជ្រោយតាប៉ា បានរាយកាណ៍មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ។ ក្រោយពីទទួលបានព័ត៌មានបានដូចខាងលើសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលគគីរ សហការជាមួយលោកមេភូមិ លោកគ្រូពេទ្យប្រចាំឃ៉ំ លោកស្រីជំទប់ទី២ឃ៉ំគគីរ និងកម្លាំងផ្នែកបច្ចែកទេសកោសលវិច័យស្រុកកៀនស្វាយ ធ្វើការពិនិត្យសពរបស់ឈ្មោះខាងលើ ក្រោយធ្វើការពិនិត្យសពខាងលើពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន៕
មតិយោបល់