ព័ត៌មានជាតិ

Update៖ អាសូរណាស់! អ្នកអនាម័យម្នាក់ត្រូវរថយន្តដឹកទំនិញផ្ដាច់ជីវិតភ្លាមៗ

ភ្នំពេញ: នៅវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញបុកម៉ូតូ ស្ថិតម្ដុំតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡៃ សុធា អាយុ ២១ឆ្នាំ(ស្លាប់) មុខរបរ អនាម័យ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល ស្រុកកំណើត ភូមិអណ្តូងចេក ឃុំជើងក្រៀវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយមិត្តភ័ក្ត រងរបួសធ្ងន់។
ទាំង ២នាក់ ធ្វើដំណើរដោយម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GH-9381។
រថយន្តដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3E-0167 ឃាត់ខ្លួនបណ្តោះអាសន្ន។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏បន្ថយល្បឿនចង់ត្រឡប់ក្រោយ ស្រាប់តែរថយន្តដឹកទំនិញ បើកកមកបុកពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាង ត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់បន្ត៕

មតិយោបល់