ព័ត៌មានជាតិ

អាណិតគាត់ណាស់! គាំងបេះដូងដេកស្លាប់..

រតនគិរីៈ លោកវរសេនីយ៍ទោ ថេង ច័ន្ទធី អធិការនគរបាលស្រុកលំផាត់ បានប្រាប់Post Newsថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀល មានករណីបុរសម្នាក់គាំងបេះដូងស្លាប់ នៅត្រង់ចំណុចការដ្ឋានសាងសង់សាលាអនុវិទ្យាល័យ ភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ ជុំ ជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ខណៈនោះកម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសេដា ក្នុងការចុះពិនិត្យសាកសពដល់កន្លែងកើតហេតុ រួចប្រគល់សាកសពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់