ភ្នំពេញៈ នារីម្នាក់បានជ្រុះកាបូបលុយនៅក្នុងផ្សាស្ទឹងមានជ័យចាស់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលកំពុងដើរទិញអីវ៉ាន់ ស្របពេលនោះក៏មានស្ត្រីលក់ដំឡូងរើសបានក៏ស្រែកថាមានអ្នកណាជ្រុះបាត់កាបូបលុយទេពេលនោះក៏មានយាយលក់ជ្រក់បែរជាមកអះអាងថាគាត់ជាម្ចាស់កាបូបភ្លាមៗនោះស្ត្រីដែលជាម្ចាស់កាបូបលុយពិតប្រាកដបានដឹងថាគាត់ជ្រុះបាត់កាបូបលុយដែលក្នុងនោះមានលុយចំនួនជាង១០០០ដុល្លារនិងឯកសារមួយចំនួន តែគួរឲ្យសោកស្តាយ ក្រោយពេលគាត់មកទទួលកាបូបលុយពីយាយលក់ជ្រក់វិញ អស់លុយរលីងសល់តែឯកសារប៉ុណ្ណោះ។
ក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ បាននាំទាំងអ្នកលក់ជ្រក់និងអ្នកលក់ដំឡូងមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ចំណែកស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងលើយាយលក់ជ្រក់។ សមត្ថកិច្ចបាន្យដឹងថាស្ត្រីលក់ជ្រក់មានឈ្មោះ ប៉ាន់ ផល្លា អាយុ៤៨ឆ្នាំ មុខរបរ លក់ជ្រក់ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជយ័ ចំណែកស្ត្រីលក់ដំឡូងមានឈ្មោះ ជីង ស្រីនី អាយុ៣៤ឆ្នាំ មុខរបរលក់ដំឡូង ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រីឯស្ត្រីដែលជាម្ចាស់កាបូបលុយពិតប្រាកដមានឈ្មោះ ខៀវ លក្ខណាអាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ៕
https://youtu.be/QEZrwJvo8rc
មតិយោបល់