ព័ត៌មានជាតិ

រថយន្តស្រាបៀរអង្គរដឹកខ្សាច់ បុករថយន្តក្បួនរបស់កងទ័ព បណ្ដាលឲ្យរបួសទាហានជាច្រើននាក់

កំពង់ស្ពឺ: សមត្ថកិច្ច បានប្រាប់ Post News បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានក្បួនដឹកកងទ័ព និងឡានស្រាបៀរអង្គរតែដឹកខ្សាច់ នៅតាមបណ្ដោយផ្លូវ ៥១ចំណុចភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។

ក្រោយពីបញ្ចប់បេសកកម្មខួប ២០ឆ្នាំ របស់កងទ័ពជើងគោក រួចមកកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បានវិលចូលបន្ទាយវិញ។

តាមការបំភ្លឺរបស់តៃកុងឡាន បានឲ្យដឹងថា ឡានទាំងពីរ គឺធ្វើដំណើរបញ្ច្រាសទិសគ្នា ដល់ចំណុចកើតហេតុខាងលើ គឺឡានដឹកខ្សាច់របស់ក្រុមហ៊ុនស្រាបៀរអង្គរ បានឡើងវ៉ាម៉ូតូ ១គ្រឿង រួចក៏ជ្រុលចង្កូតចូលមកបុកឡានក្បួន របស់កងទ័ព ក្នុងជួរក្បួនឡានទី៤ បណ្ដាលឲ្យដាច់កាឡេ មុខធ្លាក់ស្នាមភ្លោះ និងបណ្តាលឲ្យរបួសកងទ័ពចំនួន៨ នាក់ ក្នុងនោះមានរបួសធ្ងន់ ២នាក់ ស្រាល ២នាក់និងរបួសមធ្យម ៤នាក់ ។

ក្រោយកើតហេតុឡានពេទ្យរបស់អគ្គ បានបញ្ជូនអ្នករបួសធ្ងន់ទៅដល់មន្ទីរពេទ្យហើយ ដោយឡែកឡានទាំងពីរ ត្រូវបានកម្លាំងនគរបាលកំពង់ស្ពឺ កំពុងធ្វើការទៅតាមផ្លូវច្បាប់៕

មតិយោបល់