កំពង់ឆ្នាំងៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ឡានដឹកអាអិច បុកក្មេងសិស្សសាលាជិះកង់ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕
Related Posts
អេបូឡា ឆ្លងដល់បារាំងពលរដ្ឋអឺរ៉ុបទាងមូលព្រួយបារម្ភ
កាលពីថ្ងៃទី១៧ខែកញ្ញា មន្ត្រីសុខាភិបាលបារាំងបានប្រកាសឲ្យដឹងថា មានករណីឆ្លងរាលដាលនៃវិរុសអីបូឡាជាលើកតំបូងនៅក្នុងប្រទេសនេះ។ អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់មួយស្តីពីវិធានកាទប់ស្កាត់វិរុសខាងលើតាមអង្គការគ្រូពេទ្យគ្មានព្រំដែន (Docters without Borders MSF ) បានឲ្យដឹងថាគ្រូពេទ្យ ស្ម័គចិតជាងពាក់កណ្តាលធ្វើការនៅ ប្រទេសលីបឺរៀបានឆ្លងវិរុសអីបូឡា។ ក្រសួងសុខាភិបាលបារាំងបានឲ្យដឹងថា ក្រុមគ្រូពេទ្យបារាំងបានវិលត្រឡប់មកប្រទេសវិញដោយមានសុខភាពធម្មតា តាមជើងយន្តហោះជួយសង្គ្រោះ។ ក្រុម MSF ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយទប់ស្កាត់នៃការឆ្លងរាលដាលនៃវិរុសដ៏កាចសាហាវខាងលើ ដោយមានបុគ្គលិកជាង២០០០នាក់បានស្ម័គចិតធ្វើការនៅតំបន់ដែលមានវិរុសអីបូឡា។ អង្គការសហប្រជាជាតិ…
មតិយោបល់
គ្រាន់តែលួចម្ទេសសោះដាច់ចិត្តសម្លាប់ម្តាយ រួចរំលោភកូនពីរនាក់
ប៉ូលិសនៅប្រទេសនីហ្សេរីយ៉ាងបាននិយាយថា ជនល្មើស ១០ នាក់ត្រូបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីបានសម្លាប់ម្តាយ និងចាប់រំលោភកូនស្រីពីរនាក់ ដោយសារតែពួកគេលួចម្ទេស។ តាមការស៊ីបអង្កេតដំបូងបង្ហាញថាម្តាយត្រូវជនល្មើសធ្វើទារុណកម្មរហូតដល់ស្លាប់ខណៈពេលដែលកូនស្រីពីរនាក់ទៀតត្រូវពួកគេចាប់រំលោភយ៉ាងព្រៃផ្សៃ។ ប៉ុន្តែក្មេងស្រីទាំងពីនាក់ត្រូវបានដោះលែងមកវិញ ក្រោយពីឪពុករបស់គេបានយកប្រាក់ទៅលោះ ឲ្យរួចផុតពីទោសដែលបានលួចម្ទេស។ ជាងនេះទៅទៀតការធ្វើទារុណកម្ម និងរំលោភយ៉ាងសាហារព្រៃផ្សៃពីសំណាក់ជនល្មើសត្រូវបានគេបង្ហោះពេញប្រព័ន្ធអ៊ីនធើណែតផងដែរ។ បច្ចុប្បន្ននេះជនល្មើសត្រូវចាប់ខ្លួនបានបួននាក់បន្ថែមទៀត ហើយប៉ូលិសកំពុងតែរៀបចំសុំនំរឿងបញ្ចូនទៅតុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕ រូបតំណាង មតិយោបល់
មតិយោបល់

ពលការិនីបោសសម្អាតនៅម៉ាឡេស៊ី២នាក់ នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៣ ឧសភា
ភ្នំពេញៈ ពលការិនីខ្មែរ ចំនួន២រូប ដែលបានទៅធ្វើការផ្នែកបោសសម្អាតនៅប្រទេសម៉ាឡេស៊ី ហើយជួបការលំបាកក្នុងការងារ នឹងត្រូវវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៣ ខែឧសភា។ នេះបើតាមការឲ្យដឹងពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែឧសភា។ លោក ជុំ សុន្ទរី បានឲ្យដឹងថា ដោយមានការជួយអន្តរាគមន៍ពីស្ថានទូតកម្ពុជា…
មតិយោបល់