កាលពីថ្ងៃទី១៧ខែកញ្ញា មន្ត្រីសុខាភិបាលបារាំងបានប្រកាសឲ្យដឹងថា មានករណីឆ្លងរាលដាលនៃវិរុសអីបូឡាជាលើកតំបូងនៅក្នុងប្រទេសនេះ។ អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់មួយស្តីពីវិធានកាទប់ស្កាត់វិរុសខាងលើតាមអង្គការគ្រូពេទ្យគ្មានព្រំដែន (Docters without Borders MSF ) បានឲ្យដឹងថាគ្រូពេទ្យ ស្ម័គចិតជាងពាក់កណ្តាលធ្វើការនៅ ប្រទេសលីបឺរៀបានឆ្លងវិរុសអីបូឡា។ ក្រសួងសុខាភិបាលបារាំងបានឲ្យដឹងថា ក្រុមគ្រូពេទ្យបារាំងបានវិលត្រឡប់មកប្រទេសវិញដោយមានសុខភាពធម្មតា តាមជើងយន្តហោះជួយសង្គ្រោះ។ ក្រុម MSF ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយទប់ស្កាត់នៃការឆ្លងរាលដាលនៃវិរុសដ៏កាចសាហាវខាងលើ ដោយមានបុគ្គលិកជាង២០០០នាក់បានស្ម័គចិតធ្វើការនៅតំបន់ដែលមានវិរុសអីបូឡា។
អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយនាថ្ងៃទី១៨ខែកញ្ញាដើម្បីពិភាក្សាពីយុទ្ធសាស្ត្រទប់ទល់វិរុសអេបូឡានិងការស្នើជំនួយជាទឹកប្រាក់រាប់រយលានដុល្លារក្នុងការទប់ស្កាត់កំឲ្យរាលដាលកាន់តែខ្លាំងឡើង។
កន្លងមកថ្មីៗប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសសង្គ្រាមប្រឆាំងវីរុសអ៊ីបូឡា ជាទ្រង់ទ្រាយធំដោយអាមេរិកបញ្ជូនកម្លាំងទាហានបន្ថែមដល់ទៅ៣ ពាន់នាក់ទៅ កាន់បណ្ដាប្រទេសតំបន់អាហ្វ្រិកខាងលិច ប្រយុទ្ធប្រឆាំងនឹងវីរុសអ៊ីបូឡាកុំឱ្យឆ្លង រាលដាលបន្ដទៅមុខទៀត ។
សេតវិមាន បានប្រកាសព័ត៌មានឱ្យដឹងថា នៅពេលដែលលោកប្រធានាធិបតី អូបាម៉ា ធ្វើដំណើរទៅកាន់មជ្ឈមណ្ឌល ប្រឆាំងជំងឺឆ្លងនៅទីក្រុងអាត្លង់តាជួប ពិភាក្សាជាមួយមន្ដ្រីសុខាភិបាលដោយ លោកបានប្រកាសពីគម្រោងប្រយុទ្ធ ប្រឆាំងវីរុសអ៊ីបូឡារហូតមកដល់ពេល នេះបានសម្លាប់មនុស្សជាង២.៤៦១នាក់ ហើយនៅមានអ្នកឆ្លងចំនួនដល់ទៅ ៤៩៨៥នាក់។ គម្រោងខាងលើរបស់ ប្រធានាធិបតីអាមេរិកនៅពេលដែល មានការប្រកាសអាសន្នពីការឆ្លងរាល ដាលនៃវីរុសអ៊ីបូឡាកាន់តែខ្លាំងនិង អាចរាលដាលជុំវិិញពិភពលោកប្រសិន បើប្រទេសមហាអំណាចគ្មានវិធានការ ទប់ស្កាត់ទេនោះ ។
ការខិតខំ ប្រយុទ្ធប្រឆាំងរបស់អាមេរិក ជាដំបូងធ្វើឡើងនៅប្រទេសលីបឺរៀដែល ជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ បំផុតដោយវីរុសអ៊ីបូឡា ។ ទីក្រុងវាស៊ីន តោននឹងបង្កើតមជ្ឈមណ្ឌលនៅទីក្រុង ម៉ន់រ៉ូវៀ ដូចជាការិយាល័យកណ្ដាលក្នុង ការគ្រប់គ្រងចែកចាយឱសថក៏ដូចជា បង្កើតវិធានការទប់ស្កាត់ប្រកបដោយ ប្រសិទ្ធភាព ។ លើសពីនេះទៅទៀតបណ្ដា គ្រូពេទ្យជំនាញអាមេរិកនឹងបណ្ដុះបណ្ដាល បុគ្គលិកប្រមាណ៥០០នាក់ក្នុងមួយ សប្ដាហ៍ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពក្នុង ទប់ស្កាត់វីរុសអ៊ីបូឡាឆ្លងរាលដាលតទៅទៀត ។
អាមេរិ កក៏បានសហការជាមួយមូលនិធិកុមារអន្ដរជាតិបញ្ជូនឧបករណ៍ការពារការ ឆ្លងរាលដាលនៃវីរុសអ៊ីបូឡា ក្នុងនោះមានទាំងថ្នាំកម្ចាតមេរោគដល់ គ្រួសារជាង៤សែនគ្រួសារដែលរងផល ប៉ះពាល់ផ្ទាល់ដោយសារវីរុសខាងលើ ។ មកដល់ពេលនេះអង្គការសហប្រជាជាតិ ក៏បានចំណាយប្រាក់ជាង១០០លានដុល្លារ ក្នុងការទប់ស្កាត់វីរុសនេះ ។ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់ បណ្ដាប្រទេសជុីវិញពិភពលោកផ្ដល់ជំនួយ ជាទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ ក្នុងការបញ្ចប់ការឆ្លងរាលដាលនៃវីរុស ដ៏កាចសាហាវមួយនេះ ៕
មតិយោបល់