ប៉ូលិសនៅប្រទេសនីហ្សេរីយ៉ាងបាននិយាយថា ជនល្មើស ១០ នាក់ត្រូបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីបានសម្លាប់ម្តាយ និងចាប់រំលោភកូនស្រីពីរនាក់ ដោយសារតែពួកគេលួចម្ទេស។ តាមការស៊ីបអង្កេតដំបូងបង្ហាញថាម្តាយត្រូវជនល្មើសធ្វើទារុណកម្មរហូតដល់ស្លាប់ខណៈពេលដែលកូនស្រីពីរនាក់ទៀតត្រូវពួកគេចាប់រំលោភយ៉ាងព្រៃផ្សៃ។ ប៉ុន្តែក្មេងស្រីទាំងពីនាក់ត្រូវបានដោះលែងមកវិញ ក្រោយពីឪពុករបស់គេបានយកប្រាក់ទៅលោះ ឲ្យរួចផុតពីទោសដែលបានលួចម្ទេស។ ជាងនេះទៅទៀតការធ្វើទារុណកម្ម និងរំលោភយ៉ាងសាហារព្រៃផ្សៃពីសំណាក់ជនល្មើសត្រូវបានគេបង្ហោះពេញប្រព័ន្ធអ៊ីនធើណែតផងដែរ។ បច្ចុប្បន្ននេះជនល្មើសត្រូវចាប់ខ្លួនបានបួននាក់បន្ថែមទៀត ហើយប៉ូលិសកំពុងតែរៀបចំសុំនំរឿងបញ្ចូនទៅតុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕
រូបតំណាង
ព័ត៌មានជាតិ
មតិយោបល់