ព័ត៌មានជាតិ

ចុម! បុកឡើងដាច់ម៉ូតូជា២កំណាត់..

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូនិងរថយន្តលាន់សូរដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា គេឃើញបុរសម្នាក់បើកបរម៉ូតូស៊េរីគុបមូល អត់ស្លាកលេខ មួយគ្រឿង ស្រវឹងស្រាដែលបើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3E 1356 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាក្នុងទិសដៅប្រកាន់ស្តាំ តែពេលមកដល់ចំណុចខាងលើក៏ត្រូវអ្នកបើកម៉ូតូបើកបុករថយន្តតែម្តង ទើបបណ្តាលឲ្យខ្លួនឯងរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រចាំមូលដ្ឋានបានចុះទៅដល់កន្លែងកើតដើម្បីវាស់វែងនិងឲ្យភាគីទាំសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយពីតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលមួយសន្ទុះក្រោយមកទើបត្រូវរូវគ្នាដោយគ្មានអ្នកណាសងអ្នកណានោះឡើយដោយសារតំណាងខាងជនរងគ្រោះខ្លួនជាអ្នកជិះរេចង្កូតបុកឡានដោយខ្លួនឯង៕

មតិយោបល់