ព័ត៌មានជាតិ

ចាស់ហើយអ៊ំ! ចង់រកស៊ីទៀត..

ភ្នំពេញ: អ៊ំស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១១និង៣៥នាទី ថ្ងៃត្រង់ទី ២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនឈានដល់ការឃាត់ខ្លួនស្រ្តីចំណាស់ខាងលើដោយសារសហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំក្រសាំង និងកម្លាំងអន្តរាគមន៍និងផ្នែកជំនាញគ្រឿងញៀន នៃអធិកានគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងដោយឃាត់ជនសង្ស័យម្នាក់ ដែលជាស្រ្តីវ័យចំណាស់។

ជនសង្ស័យខាងលើមានឈ្មោះ ជៀប ម៉ុន ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរមិនពិត រស់នៅភូមិភូមិដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ដោយធ្វើការដកហូតបានវត្ថុតាង ដូចជា ក្រាមសថ្លា៣កញ្ចប់តូចផងដែរ។

ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យត្រូវបាននាំខ្លួនរួមនឹងវត្ថុតាងមកកាន់ផ្នែកប្រឆាំងគ្រឿងញៀននៃអធិកានគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនាំនិងចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់