ព័ត៌មានជាតិ

(មានវីដេអូ) ចោរមុខស្រស់ ឆក់កក្រើករាជធានីភ្នំពេញ ចាប់បានហើយ!

ភ្នំពេញៈ ជនសង្ស័យវ័យក្មេង២នាក់ ត្រូវបានកម្លាំនគរបាលប៉ុស្តិ៍នគរបាលបឹងកេងកងទី១ សហការជាមួយប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពឆក់កាបូប ពីនារីរងគ្រោះជាជនបរទេសម្នាក់បានសម្រេច ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៧ កែងផ្លូវ២៩៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជានារីជនជាតិបរទេសមានគ្នា២នាក់ ដើរថ្មើរជើង ស្រាប់តែដល់ចំណុចផ្លូវ២៩៤កែង៥៧ លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីលែត ពាក់ស្លាកលេខ ភ្នំពេញ 1GL-9712 បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេច តែត្រូវបានសមត្ថកិច្ចឃើញទាន់ ក៏ដេញពីកន្លែងកើតហេតុជាប់រហូត ធ្វើឲ្យជនសង្ស័យទាំង២ភ័យបោះកាបូបចោល ជិះរត់គេចខ្លួនដល់ផ្លូវ៣០៨ ទើបឃាត់ខ្លួនបាន ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងឈាមពេញមុខ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ យកមកប៉ុស្តិ៏ដើម្បីសាកសួរនាំធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការធ្វើការតាមផ្លូវច្បាប់បន្តទៀត។ ចំណែកកាបូបសមត្ថកិច្ចបានរើសយកមករក្សាទុកនៅប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីរង់ចាំម្ចាស់កាបូបមកយកវិញ។ ហើយជនសង្ស័យទាំង២បានសារភាពថារូបគេទាំងធ្លាប់ធ្វើសកម្មភាពឆក់កាបូបនេះជាច្រើនលើកមកហើយ ៕

https://youtu.be/WExZKKbjPKw

មតិយោបល់