ព័ត៌មានជាតិ

បាឡែនលឿនដូចហោះ ពន្លះទ្រូងផ្លូវ បាក់ខ្ទេច

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តលឿនដូចហោះ ជ្រុលចង្កូតពន្លះរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ រួចហៅរថយន្តមួយគ្រឿងទៀត មកអូសរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខធានាគារ ANZROYAL ក្នុងសង្កាត់បឹងទំពុន ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមូយគ្រឿងម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8969 បើកបរក្នុងស្ថានភាពទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានហៅមិត្តភក្តិយករថយន្តមួយគ្រឿងទៀត មកអូសចេញពីកន្លែងកើតហេតុ រត់គេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ច៕

មតិយោបល់